រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ហោះទៅរុស្ស៊ី ជួបពូទីន ក្រោយបេសកកម្មប៉ាគីស្ថាន

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ហោះទៅរុស្ស៊ី ជួបពូទីន ក្រោយបេសកកម្មប៉ាគីស្ថាន

ទីក្រុងតេអេរ៉ង់៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចាកចេញពីទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរុស្ស៊ី ជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋាភិបាលរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

លោក Putin ជាមួយលោក Araghchi

តាមគម្រោង ប្រមុខការទូតអ៊ីរ៉ង់នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើនរូប និងមានជំនួបពិសេសជាមួយលោក ពូទីន នៅទីក្រុង St Petersburg ស្របពេលអ៊ីរ៉ង់កំពុងជាប់សង្គ្រាម។ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA រាយការណ៍ថា លោក Araghchi ក៏នឹងជួបជាមួយសមភាគីរុស្ស៊ី Sergey Lavrov ផងដែរ។

ទោះជាយ៉ាងណា របៀបវារៈទាំងមូលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីលោក Araghchi ទើបតែជួបជាមួយមន្ត្រីកំពូលៗប៉ាគីស្ថាន ដូចជានាយករដ្ឋមន្ត្រី Shehbaz Sharif, រដ្ឋមន្ត្រីការបរទេស Ishaq Dar និងមេទ័ព Asim Munir។ ក្រោយមក លោកបានបន្តទៅកាន់ប្រទេសអូម៉ង់ រួចវិលមកប៉ាគីស្ថានវិញ មុននឹងចេញដំណើរទៅរុស្ស៊ី។

សកម្មភាពការទូតនេះ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងប្រមូលការគាំទ្រ និងរិះរកវិធីពន្លត់ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ៕

administrator

Related Articles