លោក ពូទីន អះអាងធ្វើគ្រប់យ៉ាង ដើម្បីសន្តិភាពមជ្ឈិមបូព៌ា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីអ៊ីរ៉ង់

លោក ពូទីន អះអាងធ្វើគ្រប់យ៉ាង ដើម្បីសន្តិភាពមជ្ឈិមបូព៌ា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីអ៊ីរ៉ង់

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាចិត្តថានឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវសន្តិភាពវិញនៅតំបន់មជ្ឈិមបូព៌ា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង Saint Petersburg កាលពីថ្ងៃទី២៧ ខែមេសា។

លោក ពូទីន បានសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់រុស្ស៊ី គឺធ្វើឡើងដើម្បីបម្រើផលប្រយោជន៍របស់អ៊ីរ៉ង់ និងប្រជាជនក្នុងតំបន់ទាំងមូល។ មេដឹកនាំរុស្ស៊ីរូបនេះក៏បានសរសើរពីភាពក្លាហានរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងការតស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន។

លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីនៅតែបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ឲ្យកាន់តែស្អិតរមួតថែមទៀត។ ខាងភាគីអ៊ីរ៉ង់បានចាត់ទុករុស្ស៊ីថាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន។

ការប្តេជ្ញាចិត្តរបស់លោក ពូទីន នៅពេលនេះ មិនត្រឹមតែផ្តល់កម្លាំងចិត្តដល់អ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញដល់ពិភពលោកថា រុស្ស៊ីកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការសម្រេចជោគវាសនានៅតំបន់មជ្ឈិមបូព៌ា។

administrator

Related Articles