ថៃមួយជំហានទៀតបោះបង់ MoU ២០០១៖ កម្ពុជាព្រួយបារម្ភពីស្មារតីសហប្រតិបត្តិការរង្គោះរង្គើ

ថៃមួយជំហានទៀតបោះបង់ MoU ២០០១៖ កម្ពុជាព្រួយបារម្ភពីស្មារតីសហប្រតិបត្តិការរង្គោះរង្គើ

ក្នុងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគ្រោងដកខ្លួនរបស់ថៃពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) ជាមួយកម្ពុជា មិនមែនជាបច្ចេកទេសទេ តែជាសញ្ញាផ្លាស់ប្តូរយុទ្ធសាស្ត្រដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពតំបន់សមុទ្រ។

រូបភាពពាក់ព័ន្ធ

កម្ពុជាឆ្លើយតបដោយទន់ភ្លន់ តែច្បាស់លាស់ថា បើការដកខ្លួនកើតឡើងពិត វាគួរឱ្យសោកស្តាយ ព្រោះអាចបំផ្លាញមូលដ្ឋាន “ទំនុកចិត្តយុទ្ធសាស្ត្រ” និង “ស្មារតីសហប្រតិបត្តិការ” ដែលកសាងអស់រយៈពេលយូរ។ MoU 2001 បង្កើតក្របខ័ណ្ឌអភិវឌ្ឍន៍រួមនៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា (OCA) ដោយទុកការកំណត់ព្រំដែនតាមច្បាប់អន្តរជាតិ។

ការដកខ្លួនឯកតោភាគីរបស់ថៃបង្ហាញពីការផ្លាស់ប្តូរនយោបាយពីសហប្រតិបត្តិការទៅរកការសម្រេចចិត្តឯកតោភាគី ដែលអាចបង្កភាពមិនប្រាកដប្រជាផ្នែកច្បាប់ សន្តិសុខ និងការគ្រប់គ្រងធនធានសមុទ្រ។

រូបភាពពាក់ព័ន្ធ

កម្ពុជានៅតែគោរពខ្លឹមសារ MoU 2001 ដោយផ្អែកលើច្បាប់អន្តរជាតិ និងយន្តការសន្តិវិធី។ បញ្ហានេះមិនមែនជាការប្រឈមទ្វេភាគីធម្មតាទេ តែជាការសាកល្បងគោលការណ៍សហប្រតិបត្តិការតំបន់។ បើ MoU 2001 ត្រូវបោះបង់ វាអាចបង្កើតគំរូអវិជ្ជមានដល់យន្តការដោះស្រាយជម្លោះក្នុងតំបន់ទាំងមូល។

រូបភាពពាក់ព័ន្ធ

ការដកខ្លួនឯកតោភាគីគួរត្រូវពិចារណាឡើងវិញ ដោយគិតពីផលប៉ះពាល់រយៈពេលវែង។ សន្តិភាព និងផលប្រយោជន៍រួម មិនអាចកើតពីសកម្មភាពឯកតោភាគីទេ តែត្រូវកើតពីការយល់ព្រម ការគោរព និងទំនុកចិត្តគ្នាទៅវិញទៅមក៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

administrator

Related Articles