លោក វ៉ី សំណាង ដាក់បទបញ្ជាតឹងរឹងត្រួតពិនិត្យជនបរទេស ទប់ស្កាត់ Online Scams នៅតាកែវ

លោក វ៉ី សំណាង ដាក់បទបញ្ជាតឹងរឹងត្រួតពិនិត្យជនបរទេស ទប់ស្កាត់ Online Scams នៅតាកែវ

ខេត្តតាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្ដយកចិត្តទុកដាក់ពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឲ្យមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងទឹកដីរបស់ខ្លួន។

អភិបាលខេត្តតាកែវ

ការណែនាំរបស់លោក វ៉ី សំណាង ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោក ឌឹម គឹមសាន ជាអភិបាលក្រុងដូនកែវ។ លោក វ៉ី សំណាង បានបន្ដថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការបង្ការ ទប់ស្កាត់ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។

អាជ្ញាធរខេត្តតាកែវ

លោកអភិបាលខេត្តបានបញ្ជាក់ថា មន្ដ្រីពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) កុំឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម។

កិច្ចប្រជុំខេត្តតាកែវ

លោកអភិបាលខេត្តរូបនេះ បានណែនាំអាជ្ញាធរត្រូវចុះតាមដានត្រួតពិនិត្យ ទីតាំងស្នាក់នៅចំពោះជនបរទេសទាំងអស់ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការលបលួចប្រព្រឹត្តបទល្មើស ពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។

ទិដ្ឋភាពកិច្ចប្រជុំ

អភិបាលខេត្តប្រគល់អំណាច

សមត្ថកិច្ចចូលរួម

វេទិកាកិច្ចប្រជុំ

ថ្នាក់ដឹកនាំខេត្ត

មន្ត្រីពាក់ព័ន្ធ

ដោយ៖ តារា

administrator

Related Articles