អាជ្ញាធរខណ្ឌទួលគោកចុះត្រួតពិនិត្យទីតាំងសង្ស័យល្បែងស៊ីសងនៅសង្កាត់ទឹកល្អក់៣ រកមិនឃើញភស្តុតាង

អាជ្ញាធរខណ្ឌទួលគោកចុះត្រួតពិនិត្យទីតាំងសង្ស័យល្បែងស៊ីសងនៅសង្កាត់ទឹកល្អក់៣ រកមិនឃើញភស្តុតាង

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានឆ្មក់ចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្រោយមានការបង្ហោះលើបណ្ដាញសង្គមថាមានការបង្កប់លេងល្បែងស៊ីសងគ្រប់ប្រភេទ។

អាជ្ញាធរចុះត្រួតពិនិត្យ

ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ។

ទីតាំងត្រួតពិនិត្យ

ទីតាំងដែលសង្ស័យស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យ៉ាងណា នៅពេលអាជ្ញាធរចុះទៅដល់ ពុំឃើញមានសម្ភារៈអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធនឹងល្បែងស៊ីសងនោះទេ មានតែបន្ទប់ទុកចោលប៉ុណ្ណោះ។

បន្ទប់ទុកចោល

យោងតាមអាជ្ញាធរជំនាញ បណ្ដាញសង្គមថ្មីៗនេះបានបង្ហោះរូបភាពវីដេអូអង្គុយលេងល្បែងស៊ីសង និងបញ្ជាក់ថាស្ថិតនៅទីតាំងដីឡូតិ៍តាមផ្លូវលេខ ២៣០។ ទោះជាយ៉ាងណា អាជ្ញាធរបានណែនាំដល់ម្ចាស់តារាងបាល់ទះ និងអ្នកគ្រប់គ្រង កុំឲ្យផ្ដល់ទីតាំងសម្រាប់បង្កប់លេងល្បែងស៊ីសង ដោយព្រមានថានឹងមានវិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញមានការបំពាន។

ការណែនាំពីអាជ្ញាធរ

អាជ្ញាធរខណ្ឌទួលគោក សូមអរគុណដល់ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងដែលបានចូលរួមសហការផ្ដល់ព័ត៌មានជូនអាជ្ញាធរ ដើម្បីមានវិធានការទាន់ពេលវេលា។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែជំរុញដល់អាជ្ញាធរទាំង១៤ខណ្ឌ បន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងបទល្មើសគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយភូមិឃុំសង្កាត់មានសុខសុវត្ថិភាព។

កម្លាំងអាជ្ញាធរ

administrator

Related Articles