ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាផ្លូវ១៧២ រកឃើញលុយជនជាតិជប៉ុន ២ម៉ឺនយ៉េន ប្រគល់ជូនវិញ

ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាផ្លូវ១៧២ រកឃើញលុយជនជាតិជប៉ុន ២ម៉ឺនយ៉េន ប្រគល់ជូនវិញ

ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាជនជាតិជប៉ុនថា បានបាត់លុយក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

រូបភាពទី១

ក្រោយស្រាវជ្រាវ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងហាងម៉ាស្សា ដែលពាក់ព័ន្ធសមគំនិតជាមួយបុគ្គលិកស្រី២នាក់ ដោយឡែកបុគ្គលិកស្រីទាំង២នាក់នោះបច្ចុប្បន្នកំពុងគេចខ្លួន។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា បានដាក់បទបញ្ជាទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងណាមានចេតនាប្រព្រឹត្តិអំពើនាំឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។

រូបភាពទី២

រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានកំណត់មុខសញ្ញាម្ចាស់ទីតាំងហាងម៉ាស្សាខាងលើ ឃាត់យកមកសួរនាំ និងដកហូតលុយដែលបាត់បង់ចំនួន ២ម៉ឺនយ៉េន ប្រគល់ជូនជនជាតិជប៉ុនរងគ្រោះវិញ។

រូបភាពទី៣

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕

រូបភាពទី៤

administrator

Related Articles