អនុព័ន្ធយោធាបរទេសចុះសង្កេតច្រកជ័យជំនះខេត្តពោធិ៍សាត់ កន្លែងកងទ័ពថៃកាន់កាប់ខុសច្បាប់

អនុព័ន្ធយោធាបរទេសចុះសង្កេតច្រកជ័យជំនះខេត្តពោធិ៍សាត់ កន្លែងកងទ័ពថៃកាន់កាប់ខុសច្បាប់

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិបានឲ្យដឹងថា ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះសង្កេតការណ៍នៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ និងបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។

រូបភាពទី១

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣៥នាទីរសៀល ក្រសួងបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស ដើម្បីចុះសង្កេតការណ៍តំបន់ព្រំដែនដ៏រសើបនេះ។

រូបភាពទី២

លោកជំទាវបានអះអាងបន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រូបភាពទី៣

រូបភាពទី៤

administrator

Related Articles