ក្រុម MACPP ចុះសង្កេតការណ៍តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ បង្ហាញតម្លាភាពព្រំដែនកម្ពុជា-ថៃ

ក្រុម MACPP ចុះសង្កេតការណ៍តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ បង្ហាញតម្លាភាពព្រំដែនកម្ពុជា-ថៃ

ខេត្តពោធិ៍សាត់៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះសង្កេតការណ៍តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។

MACPP observation

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅដោយការសម្របសម្រួលយ៉ាងល្អប្រសើរពីក្រសួងការពារជាតិកម្ពុជា។

Military attaches border visit

លោកជំទាវបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្តដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានានូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។

Border observation mission

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។

Cambodia Thailand border peace

ការចុះសង្កេតការណ៍នេះ មានគោលដៅឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។

MACPP delegation CambodiaBorder security cooperation

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង។

Cambodia border transparencyMilitary diplomacy Cambodia

administrator

Related Articles