នៅក្នុងប្រព័ន្ធច្បាប់សហរដ្ឋអាមេរិក ការធ្វើឃាតប្រធានាធិបតីមិនមែនជាបទល្មើសធម្មតាទេ តែជាការវាយប្រហារលើសន្តិសុខជាតិ។ យោងតាមមាត្រា ១៧៥១ (18 U.S. Code § 1751) ទោសអាចឈានដល់ ប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត។

កម្រិតទោសទណ្ឌតាមប្រភេទបទល្មើស
- ធ្វើឃាតបានសម្រេច៖ ប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត
- ប៉ុនប៉ងធ្វើឃាត៖ ជាប់ពន្ធនាគារអស់មួយជីវិត សូម្បីតែគ្រាន់តែរៀបចំផែនការ
- សមគំនិត៖ ទទួលទោសដូចអ្នកអនុវត្តផ្ទាល់ អាចឈានដល់ប្រហារជីវិត
- គំរាមកំហែង៖ ជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ធ្ងន់ធ្ងរ
ច្បាប់នេះត្រូវបានពង្រឹងក្រោយឃាតកម្មលោក John F. Kennedy ឆ្នាំ១៩៦៣។ បច្ចុប្បន្ន រាល់ការវាយប្រហារលើថ្នាក់ដឹកនាំកំពូលគឺស្ថិតក្រោមយុត្តាធិការសហព័ន្ធ (FBI និង Secret Service)។
«រដ្ឋាភិបាលអាមេរិក ចាត់ទុកបទល្មើសនេះ ជាការគំរាមកំហែងដល់ដំណើរការប្រជាធិបតេយ្យ» — FindLaw
អត្ថបទ៖ ឈាង
