គ្រោះថ្នាក់ចរាចរណ៍ពាក់កណ្តាលអធ្រាត្រ៖ ម៉ូតូបុកកង់បីឥណ្ឌាក្រឡាប់ផ្ងារ បុរសម្នាក់របួសស្រាល ភាគីព្រមគ្នាចេញ៥០ដុល្លារបញ្ចប់រឿង

គ្រោះថ្នាក់ចរាចរណ៍ពាក់កណ្តាលអធ្រាត្រ៖ ម៉ូតូបុកកង់បីឥណ្ឌាក្រឡាប់ផ្ងារ បុរសម្នាក់របួសស្រាល ភាគីព្រមគ្នាចេញ៥០ដុល្លារបញ្ចប់រឿង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង នៅត្រង់ចំណុចស្តុបIU ផ្លូវ១៩៨៦។

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុបIU ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ 125 ពាក់ស្លាកលេខភ្នំពេញ 1FT 8260 បើកបរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏មានកង់បីឥណ្ឌាមួយគ្រឿងបើកពីទិសដៅពីជើងទៅត្បូង បំណងឆ្លងផ្លូវ ក៏ត្រូវអ្នកបើកម៉ូតូចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរម៉ូតូរងរបួសស្រាលតែម្តង។

គ្រោះថ្នាក់ចរាចរណ៍

ក្រោយកើតហេតុ ភាគីទាំងសងខាងបានចរចាគ្នា និងសម្របសម្រួលបញ្ចប់ដោយខាងភាគីម៉ូតូជួយចេញសំណងសងទៅខាងម៉ូតូកង់បីចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងរាល់គ្នា។

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍


ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles