ភ្លើងឆេះផ្ទូនផ្ទូន! ក្នុងមួយថ្ងៃកើតអគ្គិភ័យ២លើកនៅស្រុកបវេល ខូចខាតរោងជ្រូក និងផ្ទះប្រជាពលរដ្ឋ

ភ្លើងឆេះផ្ទូនផ្ទូន! ក្នុងមួយថ្ងៃកើតអគ្គិភ័យ២លើកនៅស្រុកបវេល ខូចខាតរោងជ្រូក និងផ្ទះប្រជាពលរដ្ឋ

ខេត្តបាត់ដំបង ៖ ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ អគ្គិភ័យបានកើតឡើងចំនួន ០២លើកផ្ទូនៗគ្នា នៅក្នុងស្រុកបវេល ដែលបានលេបយករោងចិញ្ចឹមជ្រូកដ៏ធំមួយកន្លែង និងលំនៅឋានប្រជាពលរដ្ឋមួយខ្នង កាលពីថ្ងៃទី ០៥ ឧសភា តែពុំមានរបាយការណ៍ស្ដីពីគ្រោះថ្នាក់ដល់មនុស្សឡើយ។

អគ្គិភ័យស្រុកបវេល

របាយការណ៍ពីមន្ត្រីជំនាញបានឲ្យដឹងថា រោងចិញ្ចឹមជ្រូកដែលមានទំហំ ៥ម៉ែត្រ x ១២ម៉ែត្រ របស់លោក រ៉ាល់ មុនី នៅភូមិកោះរាម ឃុំខ្នាចរមាស ត្រូវភ្លើងឆេះខូចខាតអស់ជាងពាក់កណ្ដាល នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី ០៥ ឧសភា ដែលម្ចាស់រោង និងសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីបញ្ហា«ឆ្លងចរន្តអគ្គិសនី»។

រោងចិញ្ចឹមជ្រូកឆេះ

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆេះរោងទ្រុងជ្រូកខូចខាតប្រមាណ ៥០% ម៉ូតូ ០១គ្រឿង និងសម្ភារកសិកម្មមួយចំនួនទៀត ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្ស ឬជ្រូកចិញ្ចឹមឡើយ។ ទោះជាយ៉ាងណា រថយន្តពន្លត់អគ្គិភ័យបានទៅដល់ទាន់ពេលវេលា តែដោយសារច្រកចេញចូលចង្អៀត មិនអាចចូលទៅដល់ទីតាំងកើតហេតុបាន ដូច្នេះប្រជាពលរដ្ឋនៅក្បែរខាងទើបបានជួយអន្តរាគមន៍ផ្ទាល់។

ស្ថានភាពរោងជ្រូកក្រោយឆេះ

ចំណែកករណីទី ២ អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែល នៅភូមិដង្កោពេន ឃុំព្រៃខ្ពស់។ អគ្គិភ័យនេះក៏ត្រូវបានម្ចាស់ផ្ទះ និងសមត្ថកិច្ចអះអាងថា បណ្ដាលមកពី«ឆ្លងចរន្តអគ្គិសនី»ដដែល។

លំនៅឋានឆេះ

លំនៅឋាននេះធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ របស់ឈ្មោះ ប៉ោ គន់ អាយុ ៥២ឆ្នាំ ត្រូវបានភ្លើងឆេះអស់ប្រហែល ៨០% ព្រមទាំងអង្ករ ១២ការ៉ុង ស្រូវ ១០ការ៉ុង និងសម្ភារក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តែសំណាងល្អពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

ការខូចខាតផ្ទះប្រជាពលរដ្ឋ

រូបភាពទីតាំងកើតហេតុ

បន្ទាប់ពីអគ្គិភ័យ

ដោយ៖ សូរិយា

administrator

Related Articles