ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌឫស្សីកែវ

ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ក្រោយពីកម្លាំងអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង ទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថាមានករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវបេតុងថ្មី ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានសហការគ្នាចុះបង្ក្រាបភ្លាមៗ។

ការឃាត់ខ្លួនជនសង្ស័យ

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅទីតាំង បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បានភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ដោយ៖ សូរិយា

administrator

Related Articles