ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយព្រឹត្តិបត្រស្តីពីស្ថានភាពអាកាសធាតុសម្រាប់ថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សម្ពាធទាបនៅលើសមុទ្រចិនខាងត្បូងកំពុងបន្តឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់មកលើប្រទេសកម្ពុជា។

តំបន់វាលទំនាប៖ សីតុណ្ហភាព ២៤-៣៦°C ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ល្បឿន ២ម/វិនាទី។ ខេត្ត៖ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ២៥%។

តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៥-៣៦°C ខ្យល់បក់ពីទិសឦសាន និងបូព៌ាល្បឿន ៣ម/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដងរែក និងភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ១៥%។

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៤-៣៥°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ល្បឿន ២ម/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងបូកគោ អាចមានភ្លៀងធ្លាក់ ១៥%។ រលកសមុទ្រកម្ពស់ ០.៥០-១.០០ម៉ែត្រ។ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិនេះ៕
