ប៉ូលិសស្រុកកោះកុង និងនាយប៉ុស្តិ៍ព្រែកខ្សាច់ ត្រូវផ្អាកការងារ ករណីស៊ើបអង្កេតដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ប៉ូលិសស្រុកកោះកុង និងនាយប៉ុស្តិ៍ព្រែកខ្សាច់ ត្រូវផ្អាកការងារ ករណីស៊ើបអង្កេតដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ខេត្តកោះកុង ៖ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកកោះកុង និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុងសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតករណីដោះលែងជនបង្គ្រោះថ្នាក់ចរាចរណ៍បុកកិនមនុស្សស្លាប់។

រូបភាពព័ត៌មាន

ការសម្រេចនេះធ្វើឡើងក្រោយលោក ខឹម ច័ន្ទដារ៉ា អាយុ៣៨ឆ្នាំ ជាយោធិន បានសូមអន្ដរាគមន៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីភាពមិនប្រក្រតីក្នុងការអនុវត្តច្បាប់។ លោកបានចោទប្រកាន់ថា មន្ត្រីនគរបាលបានដោះលែងជនបង្កដែលបុកកិនប្អូនថ្លៃស្រីរបស់គាត់ស្លាប់ នៅផ្លូវគ្រួសក្រហម ក្បែរស្ពានខ្លែងពែង ឃុំជ្រោយប្រស់ ស្រុកកោះកុង កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

រូបភាពព័ត៌មាន

បុគ្គលទាំងពីរដែលត្រូវផ្អាកការងាររួមមាន៖ លោកវរសេនីយ៍ទោ ដុំ ដា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង និងលោកវរសេនីយ៍ត្រី សំ តារា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដើម្បីទទួលការស៊ើបអង្កេតបន្ត។ ក្នុងប្រតិកម្ម ម្ចាស់ Facebook ឈ្មោះ Khoeum Chan Dara បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានអន្តរាគមន៍ដើម្បីយុត្តិធម៌ និងតម្លាភាព ៕

administrator

Related Articles