ប្រតិបត្តិការឆ្នាំថ្មី៖ កម្លាំងជាតិវាយឆ្មក់ទីតាំងជនបរទេសរត់គេចពីស្កេមអនឡាញនៅប៉ោយប៉ែត ឃាត់ខ្លួនរាប់រយនាក់

ប្រតិបត្តិការឆ្នាំថ្មី៖ កម្លាំងជាតិវាយឆ្មក់ទីតាំងជនបរទេសរត់គេចពីស្កេមអនឡាញនៅប៉ោយប៉ែត ឃាត់ខ្លួនរាប់រយនាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅភូមិសាស្ត្រជាយក្រុងប៉ោយប៉ែត។

ប្រតិបត្តិការ

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង និងឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការ

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងជំនាញបានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយក្រសោបបានជនជាតិបរទេសរាប់រយនាក់ ព្រមទាំងដកហូតបានកាំភ្លើងខ្លី រថយន្ត និងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការ

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាបបទល្មើស Scam Online ដោយមិនបង្អង់ដៃឡើយ សូម្បីតែក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក៏ដោយ។

ប្រតិបត្តិការ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចបានបញ្ជាក់ទៀតថា ច្បាប់មានហើយ ត្រូវតែអនុវត្តឲ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាព ដោយមិនបន្ធូរដៃ និងមិនមានការលើកលែងឡើយ។

ប្រតិបត្តិការ

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។

ប្រតិបត្តិការ
ប្រតិបត្តិការ
ប្រតិបត្តិការ
ប្រតិបត្តិការ
ប្រតិបត្តិការ
ប្រតិបត្តិការ
ប្រតិបត្តិការ

ដោយ៖ សិលា

administrator

Related Articles