ប្រទះឃើញសាកសពបុរសនៅខណ្ឌកំបូល ក្រុមគ្រូពេទ្យបញ្ជាក់ស្លាប់ដោយគាំងបេះដូង

ប្រទះឃើញសាកសពបុរសនៅខណ្ឌកំបូល ក្រុមគ្រូពេទ្យបញ្ជាក់ស្លាប់ដោយគាំងបេះដូង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញតំបន់ ក្រោយបុរសអ្នកជីកក្ដាមម្នាក់ ប្រទះឃើញសាកសពបុរសដែលមិនស្គាល់អត្តសញ្ញាណ ដេកស្លាប់ក្នុងស្ថានភាពហើមស្អុយរលួយ ពោរពេញទៅដោយដង្កូវ នៅក្នុងដីវាលមួយកន្លែង ស្ថិតតាមបណ្ដោយមហាវិថីស៊ីនជីនពីង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

សាកសពបុរសនៅខណ្ឌកំបូល

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសអ្នកជីកក្ដាមរូបនេះ ពេលជិះម៉ូតូទៅរកក្ដាមនៅចំណុចដីវាល ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ហើយក៏បានជិះម៉ូតូទៅប្រាប់លោក ឃឹម ធន អាយុ៤៧ឆ្នាំ ជាសន្តិសុខដែលនៅក្បែរនោះ។ លោកសន្តិសុខបានឲ្យដឹងថា បុរសនោះបានមកប្រាប់គាត់ថា «ពេលខ្ញុំទៅរកក្ដាម ខ្ញុំបានប្រទះឃើញមានសាកសពមនុស្សប្រុសម្នាក់ហើមស្អុយ»។ បន្ទាប់មក លោកក៏បានដើរទៅមើលផ្ទាល់ ហើយក៏បានរាយការណ៍ជូននគរបាលខណ្ឌកំបូលឲ្យចុះពិនិត្យភ្លាមៗ។

សាកសពបុរសនៅខណ្ឌកំបូល

សាកសពបុរសរូបនេះមានកម្ពស់ប្រមាណ ១,៥០ម៉ែត្រ អត់ពាក់អាវ ស្លៀកខោជើងវែង មានស្នាមសាក់នៅដើមដៃទាំងសងខាង និងកំភួនជើងទាំងសងខាង ពាក់ខ្សែអំបោះមានបន្ដោងនៅកដៃស្ដាំ និងខ្សែអំបោះក្រហមនៅកដៃឆ្វេង។ សាកសពស្ថិតក្នុងស្ថានភាពឡើងហើមស្អុយរលួយ ពងបែក របកស្បែក បែកក្រឡាខ្ជឹង មាត់រីក ភ្នែកលាន និងមានដង្កូវចោះ។

សាកសពបុរសនៅខណ្ឌកំបូល

នៅក្បែរសាកសព គេបានប្រទះឃើញវត្ថុតាងមួយចំនួនរួមមាន៖ អាវយឺតដៃខ្លីពណ៌ទឹកក្រូច ១, វ៉ែនតាកញ្ចក់សថ្លា ១, អាវភ្លៀងចាស់ ១, ស្បែកផ្ទាត់ ១គូប្រឡាក់ដី, ទឹករំអិល ៣កញ្ចប់, វ៉ែនតា ១, បារី ១កញ្ចប់, ដែកកេះហ្គាស់ ១ និងកូនសោរម៉ាកសូឡិច ១។

សាកសពបុរសនៅខណ្ឌកំបូល

ក្រោយទទួលដំណឹង នគរបាលប៉ុស្តិ៍ប្រទះឡាង និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីតាំងកើតហេតុ និងបានរាយការណ៍បន្តទៅកាន់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យប្រចាំអមតុលាការរាជធានីភ្នំពេញ ព្រមទាំងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះធ្វើកោសល្យវិច័យ។

សាកសពបុរសនៅខណ្ឌកំបូល

ក្រោយពីការពិនិត្យរួច ក្រុមគ្រូពេទ្យកោសល្យវិច័យបានសន្និដ្ឋានថា បុរសរូបនេះស្លាប់ដោយសារជំងឺគាំងបេះដូង មិនមែនបណ្ដាលមកពីការធ្វើឃាតឡើយ។ បច្ចុប្បន្ន សាកសពត្រូវបាននគរបាលនាំយកទៅដាក់រក្សាទុកនៅឈាបនដ្ឋានវត្តស្វាយមាស ក្នុងសង្កាត់ប្រទះឡាង ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលស្គាល់ខ្លួនវិញ។

សាកសពបុរសនៅខណ្ឌកំបូល

សូមបញ្ជាក់ថា អាជ្ញាធរកំពុងស្វែងរកសាច់ញាតិរបស់ជនរងគ្រោះ ដើម្បីធ្វើការសម្របសម្រួលតាមផ្លូវច្បាប់បន្តទៀត៕

administrator

Related Articles