រដ្ឋមន្ត្រីទេសចរណ៍ ស្វាគមន៍ World Audax Record លើកដំបូង ជិះកង់ជុំបឹងទន្លេសាប ១,២១២គ.ម.

រដ្ឋមន្ត្រីទេសចរណ៍ ស្វាគមន៍ World Audax Record លើកដំបូង ជិះកង់ជុំបឹងទន្លេសាប ១,២១២គ.ម.

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយជូនប្រតិភូកីឡាករជាតិ និងអន្តរជាតិ ដែលទទួលបានជ័យលាភីក្នុងព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយ និងជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក “World Audax Record”។

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាករជិះកង់

ព្រឹត្តិការណ៍ជិះកង់ជុំវិញបឹងទន្លេសាបចម្ងាយ ១,២១២គ.ម. នេះ គឺជាព្រឹត្តិការណ៍ទី១ ចាប់តាំងពីពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» (Green Season)។ លោករដ្ឋមន្ត្រីបានលើកឡើងថា នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលមានការរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយបែបស្តង់ដាអន្តរជាតិ Endurance មិនធ្លាប់មានពីមុនមក។

កីឡាករជិះកង់អន្តរជាតិ

ក្លឹបអ្នកជិះកង់អូដាកចម្រុះកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះដោយជ្រើសរើសកីឡាករជិះកង់ចម្ងាយ ១,២១២គ.ម. ក្នុងថិរវេលា ៩០ម៉ោង ដោយមានអ្នកចុះឈ្មោះប្រមាណ ១០០នាក់ ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៧ប្រទេស រួមមាន៖ កាណាដា អាល្លឺម៉ង់ ឥណ្ឌា រុស្ស៊ី អាហ្វ្រិកខាងត្បូង ជប៉ុន និងម៉ាឡេស៊ី។

ពិធីប្រគល់មេដាយ

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៥ ក្លឹបនេះបានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយចំនួន ១៥លើករួចមកហើយ។ នៅឆ្នាំ២០២៦នេះ មានចំនួន ៦លើក រួមមានចម្ងាយ ២០០គ.ម., ៣០០គ.ម., ៤០០គ.ម., ៦០០គ.ម., ១០០០គ.ម. និង ១,២១២គ.ម. ដែលទើបបញ្ចប់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕

ក្រុមកីឡាករជិះកង់
រូបភាពពិធី
កីឡាករទទួលមេដាយ
វត្តមានអ្នកចូលរួម
ទិដ្ឋភាពក្នុងពិធី
កីឡាករអន្តរជាតិថតរូប

ដោយ៖ តារា

administrator

Related Articles