រដ្ឋមន្ត្រី ហួត ហាក់ ស្វាគមន៍យុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ត្រៀមធ្វើជាម្ចាស់ផ្ទះកម្មវិធីនាវាយុវជនលើកទី៥០ នៅកម្ពុជា

រដ្ឋមន្ត្រី ហួត ហាក់ ស្វាគមន៍យុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ត្រៀមធ្វើជាម្ចាស់ផ្ទះកម្មវិធីនាវាយុវជនលើកទី៥០ នៅកម្ពុជា

រដ្ឋមន្ត្រី ហួត ហាក់ ជួបយុវជន

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបប្រតិភូសមាគមយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំដោយលោកជំទាវ ស្រូយ សុជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សារៀបចំកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» លើកទី៥០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៧។

រដ្ឋមន្ត្រី ហួត ហាក់ ជួបយុវជន

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន សរុបជាង ៤០នាក់។ លោករដ្ឋមន្ត្រីបានសម្តែងការគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងយុវជនក្នុងតំបន់ និងជប៉ុន។

រដ្ឋមន្ត្រី ហួត ហាក់ ជួបយុវជន

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធីនេះជាវេទិកាផ្លាស់ប្តូរបទពិសោធ បណ្តុះស្មារតីភាពជាអ្នកដឹកនាំ និងជាស្ពានមិត្តភាពពង្រឹងទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន។ គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលលោករដ្ឋមន្ត្រីទទួលជួបក្រុមការងារយុវជននេះ៕

រដ្ឋមន្ត្រី ហួត ហាក់ ជួបយុវជន

រដ្ឋមន្ត្រី ហួត ហាក់ ជួបយុវជន

រដ្ឋមន្ត្រី ហួត ហាក់ ជួបយុវជន

រដ្ឋមន្ត្រី ហួត ហាក់ ជួបយុវជន

ដោយ៖ តារា

administrator

Related Articles