អាកាសធាតុកម្ពុជាថ្ងៃនេះ៖ ភ្លៀងធ្លាក់ចម្រុះខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ២០% លើវាលទំនាប និងរាជធានីភ្នំពេញ

អាកាសធាតុកម្ពុជាថ្ងៃនេះ៖ ភ្លៀងធ្លាក់ចម្រុះខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ២០% លើវាលទំនាប និងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បង្ហាញថា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។

អាកាសធាតុកម្ពុជា

បើតាមក្រសួងធនធានទឹក សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជាទាំងមូល។ ស្ថានភាពនេះនឹងបន្តពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា។

១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២០%។

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀង ១៥%។

អាកាសធាតុកម្ពុជា

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៥°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀង ២៥%។ រលកសមុទ្រកម្ពស់មធ្យមពី ០,៥០ ទៅ ១,០០ ម៉ែត្រ។

អាកាសធាតុកម្ពុជា

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នពីបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងអំឡុងពេលនេះ។

administrator

Related Articles