ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៧:១០ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក
- ម្សៅក្រាមសថ្លា ០៤ កញ្ចប់
- ជញ្ជីងអេឡិចត្រូនិក ០១ គ្រឿង
- ដាវសាម៉ូរ៉ៃ ០២ ដើម
- កញ្ចប់ពណ៌ស (Ferrari) ០១ (សង្ស័យជាសារធាតុញៀន)
- ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១
- សម្ភារមួយចំនួនទៀត

ជនសង្ស័យទាំង ៦ នាក់
- ឈ្មោះ កួច តង ភេទប្រុស អាយុ ២៥ ឆ្នាំ
- ឈ្មោះ តាំង ហេង ភេទប្រុស អាយុ ១៨ ឆ្នាំ
- ឈ្មោះ ជឿង យ៉ាងមី ភេទប្រុស អាយុ ២១ ឆ្នាំ
- ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ ១១៨ ឆ្នាំ
- ឈ្មោះ លី ហួរ ភេទប្រុស អាយុ ២១ ឆ្នាំ
- ឈ្មោះ លី យី ភេទប្រុស អាយុ ៣០ ឆ្នាំ

បច្ចុប្បន្ន ជនសង្ស័យទាំង ៦ នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

