សោកនាដកម្ម! បុរសជនបទត្រូវរន្ទះបាញ់ស្លាប់ក្នុងរោងចម្ការពេលជ្រកភ្លៀង

សោកនាដកម្ម! បុរសជនបទត្រូវរន្ទះបាញ់ស្លាប់ក្នុងរោងចម្ការពេលជ្រកភ្លៀង

ខេត្តបាត់ដំបង៖ ករណីរន្ទះបាញ់សម្លាប់មនុស្សម្នាក់ទៀតបានកើតឡើង ខណៈជនរងគ្រោះចូលជ្រកភ្លៀងក្នុងរោងកណ្តាលវាលស្រែ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

រូបភាពកន្លែងកើតហេតុ

តាមរបាយការណ៍ពីកម្លាំងនគរបាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចរោងកណ្តាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

រូបភាពសពជនរងគ្រោះ

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឿម ភាព ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះបានចូលជ្រកភ្លៀងក្នុងរោងវាលស្រែរបស់ឈ្មោះ ជួប អៀប (ភេទស្រី អាយុ ៦៦ឆ្នាំ) ដែលស្ថិតនៅខាងលិចបុរីថ្មីចែងក្ដារ ចម្ងាយប្រហែល ៣០០ម៉ែត្រ។

ក្រោយពេលកើតហេតុ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅបានទទួលទូរស័ព្ទពីលោក ឈឹង ឆន (ភេទប្រុស អាយុ ៥០ឆ្នាំ) ជាប្រជាការពារភូមិកំប៉ូវ ប្រាប់ថាមានករណីរន្ទះបាញ់ស្លាប់មនុស្ស។ កម្លាំងជំនាញបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles