កំពង់ឆ្នាំងរុះរើសំណង់អនាធិបតេយ្យតាមមាត់ទន្លេសាប បង្កើនសោភ័ណភាពទីក្រុង

កំពង់ឆ្នាំងរុះរើសំណង់អនាធិបតេយ្យតាមមាត់ទន្លេសាប បង្កើនសោភ័ណភាពទីក្រុង

អាជ្ញាធរក្រុងកំពង់ឆ្នាំង បានបញ្ជាឱ្យក្រុមការងារជំនាញ និងកម្លាំងពាក់ព័ន្ធចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយមាត់ទន្លេសាប ដោយធ្វើការកាយសម្អាតសំរាម និងរុះរើសំណង់រោងអនាធិបតេយ្យមួយចំនួន ដែលប្រជាជនខ្មែរឥស្លាមបានសាងសង់រំលោភលើចំណីមាត់ទន្លេសាប និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានទឹកទន្លេ អនាម័យ និងសោភ័ណភាពសាធារណៈ។

រូបភាពទី១

លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ការសាងសង់សំណង់អនាធិបតេយ្យ និងការបោះចោលសំរាមពាសវាពាសកាលរបស់ប្រជាជនខ្មែរឥស្លាម បានកើតឡើងច្រើននៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង នាំឱ្យសោភ័ណភាព និងអនាម័យបរិស្ថានតាមមាត់ទន្លេរងផលប៉ះពាល់ធ្ងន់ធ្ងរ។

រូបភាពទី២

លោកអភិបាលក្រុង បានបន្តថា លោកកំពុងរៀបចំកម្លាំងក្រុមការងារ ដើម្បីចុះសម្អាត និងរៀបចំឡើងវិញនាប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុង ជាពិសេសតំបន់មាត់ទន្លេដែលជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តលំហែកាយ។

រូបភាពទី៣

អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវបោះសំរាមចូលទន្លេ ឬមាត់ទន្លេ និងមិនត្រូវសាងសង់សំណង់អនាធិបតេយ្យលើទីសាធារណៈ ឬលើដីចំណីទន្លេឡើយ ដើម្បីរួមគ្នារក្សាអនាម័យបរិស្ថាន សោភ័ណភាពមាត់ទន្លេ និងក្រុងកំពង់ឆ្នាំងឱ្យកាន់តែស្អាត និងមានរបៀបរៀបរយ។

រូបភាពទី៤រូបភាពទី៥រូបភាពទី៦

អត្ថបទ៖ វ៉ាន់ សេដ្ឋា

administrator

Related Articles