អាវុធហត្ថភ្នំពេញ បង្រ្កាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួន៦នាក់បញ្ជូនតុលាការ

អាវុធហត្ថភ្នំពេញ បង្រ្កាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួន៦នាក់បញ្ជូនតុលាការ

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:១០នាទី បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាង

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកចំនួន០១គ្រឿង, ដាវសាម៉ូរៃចំនួន ០២ដើម, កញ្ចប់ពណ៌ស (Ferrari) ចំនួន០១ (សង្ស័យជាសារធាតុញៀន), ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យ

ជនសង្ស័យទាំង០៦នាក់រួមមាន៖ ឈ្មោះ កួច តង ភេទប្រុស អាយុ ២៥ឆ្នាំ, ឈ្មោះ តាំង ហេង ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ជឿង យ៉ាងម៉ី ភេទប្រុស អាយុ ២១ឆ្នាំ, ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ លី ហួរ ភេទប្រុស អាយុ ២១ឆ្នាំ និងឈ្មោះ លី យី ភេទប្រុស អាយុ ៣០ឆ្នាំ។

វត្ថុតាងបន្ថែម

ជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

រូបភាពព័ត៌មាន

administrator

Related Articles