បង្ក្រាបបានផ្ដាច់មុខ! នគរបាលខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតគ្រឿងញៀនជាង៧តែន បញ្ជូនទៅតុលាការ

បង្ក្រាបបានផ្ដាច់មុខ! នគរបាលខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតគ្រឿងញៀនជាង៧តែន បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ក្នុងនោះស្រី ១នាក់ជនជាតិវៀតណាម) និងដកហូតសារធាតុញៀនសរុបជាង ៧,៧ គីឡូក្រាម ព្រមទាំងសម្ភារពាក់ព័ន្ធជាច្រើនទៀត។

ឃាត់ខ្លួនជនសង្ស័យ

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។

វត្ថុតាងគ្រឿងញៀន

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កាន កេន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានដឹកនាំកម្លាំងចម្រុះសហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ ចុះបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ព្រមទាំងកាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។

ការដកហូតវត្ថុតាង

កន្លែងកើតហេតុស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចបានដកហូតវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន៖

  • សារធាតុញៀនសរុបទម្ងន់ ៧,៧០២.០៤ ក្រាម
  • ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង
  • គ្រាប់កាំភ្លើងខ្លីចំនួន ៤គ្រាប់
  • ទូរស័ព្ទដៃចំនួន ៥គ្រឿង
  • ម៉ូតូចំនួន ១គ្រឿង
  • សម្ភារមួយចំនួនទៀត

ជនសង្ស័យនិងវត្ថុតាង

បច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

administrator

Related Articles