ភ្នំពេញ៖ បុរសជនជាតិអាហ្រ្វិកខាងត្បូងម្នាក់បានសម្រេចចិត្តលោតពីលើជាន់ទី១៦ នៃអគារខុនដូមួយ ស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ កាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គាត់កំពុងជិះម៉ូតូទៅទិញអីវ៉ាន់បរិភោគ ស្រាប់តែឮសំឡេងដូចផ្ទុះកង់ឡាន ក៏ឈប់មើលក្រោយ ឃើញសាកសពបុរសជនជាតិបរទេសដេកស្លាប់កណ្តាលផ្លូវ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងពិនិត្យសាកសព និងស្រាវជ្រាវរកអត្តសញ្ញាណសព ព្រមទាំងមូលហេតុនៃការស្លាប់ឲ្យបានច្បាស់លាស់៕
