១៨៤ នាក់! ទ័ពមួកខៀវកម្ពុជាវិលមកដល់ផ្ទះវិញដោយសុវត្ថិភាព ក្រោយពន្យាពេលជិត ៣ខែ

១៨៤ នាក់! ទ័ពមួកខៀវកម្ពុជាវិលមកដល់ផ្ទះវិញដោយសុវត្ថិភាព ក្រោយពន្យាពេលជិត ៣ខែ

ភ្នំពេញ៖ ទ័ពមួកខៀវកម្ពុជាចំនួន ១៨៤រូប ដែលបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) នៅល្ងាចថ្ងៃទី៩ ខែឧសភា បានវិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ក្រោយពីការធ្វើដំណើរត្រូវបានពន្យាពេលជិត ៣ខែ ដោយសារវិបត្តិសង្គ្រាមអ៊ែរ៉ង់-អ៊ីស្រាអែល-អាម៉េរិក។

ទ័ពមួកខៀវកម្ពុជា

ជាក់ស្តែង បេសកកម្មរយៈពេល ១ឆ្នាំដែលបានបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ កងកម្លាំងមួកខៀវកម្ពុជាទទួលបានជោគជ័យលើសមិទ្ធិផលជាច្រើន ដូចជាការសាងសង់សំណង់ផ្តេក-បញ្ឈរ និងការដោះមីនកំទិចគ្រាប់អាវុធនៅតាមតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល។

ទ័ពមួកខៀវកម្ពុជា 2

នេះបើតាមលោកវរសេនីយ៍ឯក ព្រឹម អូ មេបញ្ជាការកងវិស្វកម្មពហុជំនាញលេខ៨៦៣ បានថ្លែងនៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ។

ទ័ពមួកខៀវកម្ពុជា 3

ដោយឡែក លោកឧត្តមសេនីយ សែម រតនា អគ្គនាយកទីស្តីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងការពារជាតិបានយកចិត្តទុកដាក់តាមដានសុខទុក្ខកងកម្លាំងមួកខៀវជានិច្ច។ លោកបានក្រើនរំលឹកឲ្យកងកម្លាំងគោរពតាមការណែនាំក្រុមពេទ្យ និងទៅព្យាបាលបន្ទាន់ បើមានរោគសញ្ញាគ្រុនរើឡើងវិញ។

ទ័ពមួកខៀវកម្ពុជា 4

លោកបន្តថា កងកម្លាំងទ័ពមួកខៀវកម្ពុជាបានបំពេញបេសកកម្មទទួលបានជោគជ័យ ដោយប្រកាន់ខ្ជាប់នូវនីតិវិធី បទបញ្ជា និងវិន័យរបស់អង្គការសហប្រជាជាតិ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិយ៉ាងច្រើន។

ទ័ពមួកខៀវកម្ពុជា 5
ទ័ពមួកខៀវកម្ពុជា 6
ទ័ពមួកខៀវកម្ពុជា 7
ទ័ពមួកខៀវកម្ពុជា 8
ទ័ពមួកខៀវកម្ពុជា 9
ទ័ពមួកខៀវកម្ពុជា 10
ទ័ពមួកខៀវកម្ពុជា 11

ដោយ៖ សិលា

administrator

Related Articles