ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាងមួយគីឡូក្រាម កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

លោក វរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ាត់ ម៉ាឡេ ភេទប្រុស អាយុ៤០ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀន រស់នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ កម្លាំងបានឃាត់ខ្លួនជនសង្ស័យដោយមានការសហការពីជនសង្ស័យផ្ទាល់។

វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនសថ្លាចំនួន ១៣កញ្ចប់, ទូរសព្ទដៃ ០៤គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ០១, ប្រដាប់ប្រើប្រាស់មួយចំនួន និងម៉ូតូ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនជំនាញអាវុធហត្ថខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់៕


