ខេត្តកណ្តាល៖ រដ្ឋបាលស្រុកមុខកំពូលបានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ សម្រេចបញ្ឈប់ការងារក្រុមសណ្តាប់ធ្នាប់ចំនួន០២រូបជាបន្ទាន់ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។

ការសម្រេចនេះធ្វើឡើងក្រោយពីក្រុមការងាររកឃើញថា មន្ត្រីទាំងពីររូបបានប្រព្រឹត្តអំពើផ្ទុយនឹងបទបញ្ជា វិន័យការងារ និងគោលការណ៍រដ្ឋបាយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីដែលត្រូវបានបញ្ឈប់ការងាររួមមាន៖
- ១. លោក ប៉ែន រុន
- ២. លោក អៀន សម្បត្តិ ហៅ សុខ សុផល
រដ្ឋបាលស្រុកមុខកំពូលបានបញ្ជាក់ថា ការសម្រេចដាក់វិន័យនេះគឺដើម្បីពង្រឹងវិន័យក្នុងការអនុវត្តការងារ និងរក្សាកិត្តិយសរបស់អង្គភាពរដ្ឋបាលឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ៕
ដោយ៖ សិលា
