ពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះខ្លាំង! នាំចូលពីថៃថយជិត ៤១% ក្នុងរយៈពេល៤ខែ

ពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះខ្លាំង! នាំចូលពីថៃថយជិត ៤១% ក្នុងរយៈពេល៤ខែ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញរបាយការណ៍បង្ហាញថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦ ការនាំចូលទំនិញពីប្រទេសថៃមកកម្ពុជាមានទឹកប្រាក់ជាង ៦៩០ លានដុល្លារ ធ្លាក់ចុះជិត ៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ពាណិជ្ជកម្មកម្ពុជា-ថៃ

របាយការណ៍ដដែលបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃសម្រេចបានជាង ៩២៥ លានដុល្លារ ធ្លាក់ចុះ ៣៨% ។ ក្នុងនោះ កម្ពុជានាំចេញទៅថៃបានជាង ២៣៤ លានដុល្លារ (ធ្លាក់ចុះ ២៨%) និងនាំចូលវិញជាង ៦៩០ លានដុល្លារ (ធ្លាក់ចុះ ៤០.៨%)។

ពាណិជ្ជកម្មកម្ពុជា-ថៃ

សម្រាប់រយៈពេល៤ខែឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃមានជាង ១,៤ ពាន់លានដុល្លារ ដោយកម្ពុជានាំចេញជាង ៣២៧ លានដុល្លារ និងនាំចូលជាង ១,១ ពាន់លានដុល្លារ។ មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅក្រៅប្រទេសរួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ផលិតផលកសិកម្ម (ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី កៅស៊ូ) គ្រឿងសង្ហារឹម បន្ទះសូឡា គ្រឿងអេឡិចត្រូនិក និងផលិតផលជលផលជាដើម៕

administrator

Related Articles