រញ្ជួយដីមីយ៉ាន់ម៉ា រំជួលមិនត្រឹមបាងកក! ខេត្តថៃ ៣ទៀតក៏ញ័រដែរ

រញ្ជួយដីមីយ៉ាន់ម៉ា រំជួលមិនត្រឹមបាងកក! ខេត្តថៃ ៣ទៀតក៏ញ័រដែរ

ថ្ងៃទី១៨ ឧសភា ២០២៦ ពលរដ្ឋក្នុងក្រុងបាងកក ភ្ញាក់ផ្អើលរត់ប្រសាចចេញពីអគារយ៉ាងវឹកវរ ខណៈរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ ចំណុចកណ្តាលនៅមីយ៉ាន់ម៉ា បានរំជួលដល់ទីក្រុងនានា។

រូបភាពរញ្ជួយដី

ប៉ុន្តែឥទ្ធិពលនេះ មិនមែនប៉ះពាល់ត្រឹមបាងកកទេ! យោងតាម Bangkok Post ដកស្រង់ទីភ្នាក់ងារតាមដានរញ្ជួយដីថៃ បានឲ្យដឹងថា ខេត្តចំនួន ៣ ទៀតគឺ Chiang Mai, Lampang និង Nonthaburi ក៏រងរំញ័រដែរ។

ទីភ្នាក់ងារនេះបានទទួលរបាយការណ៍រហូតដល់ ៤០ ករណីនៅតាមខេត្តទាំង៣ តែមិនមានការខូចខាតធ្ងន់ធ្ងរ ឬជនរងគ្រោះទេ។ មន្ត្រីថៃកំពុងចុះពិនិត្យតាមទីតាំងនានា។

រញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ កើតនៅជិតឆ្នេរភាគត្បូងមីយ៉ាន់ម៉ា ចម្ងាយ ២៤៧គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ៕

administrator

Related Articles