រញ្ជួយដី ៥.៣ រ៉ិចទ័រ នៅភូមា ញ័រដល់បាងកក ប្រជាជនភិតភ័យរត់ចេញពីអគារខ្ពស់ៗ សាជាថ្មី

រញ្ជួយដី ៥.៣ រ៉ិចទ័រ នៅភូមា ញ័រដល់បាងកក ប្រជាជនភិតភ័យរត់ចេញពីអគារខ្ពស់ៗ សាជាថ្មី

ស្លាកស្នាមនៃសោកនាដកម្មចាស់មិនទាន់រលុបបាត់ពីខួរក្បាលផង ស្រាប់តែអ្នកក្រុងបាងកក ត្រូវជួបភាពភិតភ័យសាជាថ្មី ដោយមនុស្សម្នានាំគ្នារត់ប្រសាចចេញពីអគារខ្ពស់ៗ ដែលញ័រដោយសារឥទ្ធិពលនៃគ្រោះរញ្ជួយដី មានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា (ភូមា)។

មនុស្សម្នាកកកុញតាមដងផ្លូវនៅបាងកក

គ្រោះរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ បានវាយប្រហារនៅជិតឆ្នេរខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ខណៈឥទ្ធិពលរបស់វាធ្វើឲ្យញ័រឆ្ងាយរហូតដល់ទីក្រុងបាងកក។

ទិដ្ឋភាពមនុស្សម្នានៅតាមដងផ្លូវ

ដោយសារតែធ្លាប់មានបទពិសោធន៍រន្ធត់កាលពីឆ្នាំ២០២៥ ម្តងហើយនោះ ពេលនេះគ្រាន់តែអគារញ័រ បុគ្គលិកក្រុមហ៊ុន ក៏ដូចជាអ្នកធ្វើការផ្សេងៗ នាំគ្នាសម្រុករត់ចេញពីអគារខ្ពស់ៗ មកកកកុញតាមដងផ្លូវទាំងព្រលឹងចុងសក់ ដើម្បីរកកន្លែងសុវត្ថិភាព។

ទិដ្ឋភាពនេះធ្វើឲ្យគេនឹកឃើញដល់គ្រោះរញ្ជួយដីកាលពីឆ្នាំមុន ដែលមានកម្រិត ៧.៧ រ៉ិចទ័រ បានបង្កជាសោកនាដកម្មបាក់រលំអគារក្នុងរាជធានីនៃប្រទេសថៃ ផ្តាច់ជីវិតមនុស្ស ១០៣នាក់ និងរាប់សិននាក់ទៀតរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles