រាជរដ្ឋាភិបាលប្រាប់ព័ត៌មានសំខាន់ៗ៖ កម្ពុជាបានបរិស្ថានល្អលេខ១ បន្តបញ្ចុះថ្លៃប្រេង និងរក្សាជំហរព្រំដែន

រាជរដ្ឋាភិបាលប្រាប់ព័ត៌មានសំខាន់ៗ៖ កម្ពុជាបានបរិស្ថានល្អលេខ១ បន្តបញ្ចុះថ្លៃប្រេង និងរក្សាជំហរព្រំដែន

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នូវព័ត៌មានសំខាន់ៗចំនួនបីដូចខាងក្រោម៖

១. កម្ពុជាជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតលើពិភពលោក

ប្រទេសកម្ពុជាត្រូវបាន U.S. News & World Report ចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោកក្នុងឆ្នាំ២០២៦។ ការវាយតម្លៃនេះបានផ្អែកលើការគ្រប់គ្រងបរិស្ថានបានល្អ ខ្យល់អាកាសបរិសុទ្ធ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះប្រកបដោយនិរន្តរភាព។

ក្រសួងបរិស្ថានចាត់ទុកចំណាត់ថ្នាក់នេះជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជា និងបង្ហាញពីភាពជោគជ័យក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

របាយការណ៍នេះក៏ជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានមកធ្វើនយោបាយវាយប្រហាររាជរដ្ឋាភិបាល ដោយមិនទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស។

Cambodia environment

២. វិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ

ដោយសារតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិនៅតែកើនឡើងខ្ពស់ រាជរដ្ឋាភិបាលបានអនុវត្តវិធានការដូចខាងក្រោម៖

  • បន្តបញ្ចុះ ៦,៥សេនដុល្លារ/លីត្រ
  • បញ្ចុះបន្ថែម ១សេនដុល្លារ/លីត្រ ដោយសារថ្លៃប្រេងសាំងអន្តរជាតិលើស ៩០ដុល្លារ/បារ៉ែល និងម៉ាស៊ូតលើស ១០០ដុល្លារ/បារ៉ែល
  • បញ្ចុះពន្ធគយមក ០ ដុល្លារ
  • បញ្ចុះអាករពិសេសលើសាំងពី ៣០% មក ១៥% និងម៉ាស៊ូតពី ៤% មក ០%
  • បញ្ចុះអាករលើតម្លៃបន្ថែមលើសាំងពី ១០% មក ៤% និងម៉ាស៊ូតពី ១០% មក ០%

រាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុប ៦% សម្រាប់សាំង និង ១០% សម្រាប់ម៉ាស៊ូត ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។

៣. ជំហរម៉ឺងម៉ាត់លើបញ្ហាព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ព្រមទាំងអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងឯកសារពាក់ព័ន្ធនានា។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

administrator

Related Articles