រថយន្ត LEXUS LM300 បុកបង្គោលភ្លើងផ្លូវជាតិលេខ២ ខូចខាតយ៉ាងដំណំ! អ្នកបើកបរជនជាតិចិនរួចជីវិត

រថយន្ត LEXUS LM300 បុកបង្គោលភ្លើងផ្លូវជាតិលេខ២ ខូចខាតយ៉ាងដំណំ! អ្នកបើកបរជនជាតិចិនរួចជីវិត

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ខណៈបុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក LEXUS LM300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CD-6588 ក្នុងល្បឿនលឿន រួចក៏បាត់បង់ការគ្រប់គ្រងបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ស្រុតគួរឲ្យរន្ធត់ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

រថយន្ត LEXUS LM300 ខូចខាត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 4:00នាទីទៀបភ្លឺ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2026 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 2 ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បង្គោលភ្លើងបាក់

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានឃើញរថយន្តដ៏ប្រណិតនេះបើកបរក្នុងល្បឿនលឿន មុនពេលរ៉េចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យបង្គោលបាក់ស្រុត និងរថយន្តខូចខាតទាំងស្រុង។ សំណាងល្អអ្នកបើកបរមិនបានរងរបួសធ្ងន់ធ្ងរនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌមានជ័យ បានចុះមកដល់ទីតាំងភ្លាមៗ និងបានរាយការណ៍ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកវាស់វែង និងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ចរាចរណ៍នេះ។

administrator

Related Articles