UN ចេញ​របាយការណ៍​ផ្លូវការ​ថ្កោលទោស​អ៊ីស្រាអែល​ពី​បទ​ប្រល័យ​ពូជ​សាសន៍​និង​សម្អាត​ជនជាតិ​ភាគតិច

UN ចេញ​របាយការណ៍​ផ្លូវការ​ថ្កោលទោស​អ៊ីស្រាអែល​ពី​បទ​ប្រល័យ​ពូជ​សាសន៍​និង​សម្អាត​ជនជាតិ​ភាគតិច

អង្គការ​សហប្រជាជាតិ (UN) បាន​ចេញ​របាយការណ៍​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ទាមទារ​ឱ្យ​អ៊ីស្រាអែល​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​តំបន់​ហ្គាហ្សា ព្រម​ទាំង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្អាត​ជនជាតិ​ភាគតិច​នៅ​តំបន់ West Bank ។

ប្រធាន​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ លោក Volker Turk បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​អនុវត្ត​តាម​បញ្ជា​របស់​តុលាការយុត្តិធម៌​អន្តរជាតិ​ឆ្នាំ​២០២៤ ដែល​តម្រូវ​ឱ្យ​ចាត់​វិធានការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ហ្គាហ្សា។

របាយការណ៍​របស់​UN បាន​ចោទប្រកាន់​ថា ការ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​និង​ខុសច្បាប់​លើ​តំបន់​ហ្គាហ្សា ព្រម​ទាំង​ការ​បោស​សម្អាត​ជំរំ​ជនភៀសខ្លួន​នៅ​West Bank គឺ​ជា​សញ្ញា​ច្បាស់លាស់​ថា​អ៊ីស្រាអែល​មាន​បំណង​ធ្វើ​ឱ្យ​ការ​ផ្លាស់ទី​លំនៅ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ក្លាយ​ជា​អចិន្ត្រៃយ៍។

UN report image

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​របស់​អ៊ីស្រាអែល​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០២៣ មក ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ដោយ​មាន​ករណី​ជា​ច្រើន​ក្លាយ​ទៅ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ផ្សេងៗ​ទៀត។ ការ​រំលោភបំពាន​ម្តងហើយ​ម្តងទៀត​នេះ បង្ហាញ​ពី​គោលបំណង​ដាក់​ទណ្ឌកម្ម​រួម​លើ​ប្រជាជន​ប៉ាឡេស្ទីន និង​ការ​បង្ខំ​ឱ្យ​ផ្លាស់ទី​លំនៅ ដែល​ស្មើ​នឹង​អំពើ​សម្អាត​ជនជាតិ​ភាគតិច។

administrator

Related Articles