ទីក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបដិសេធមិនកំណត់ពេលវេលាចាកចេញពីតំណែង ទោះបីជាកំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីសមាជិកក្នុងគណបក្សពលករ (Labour Party) ក៏ដោយ។ នេះបើតាមការលើកឡើងរបស់អនុនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Lammy។
ការបាត់បង់អាសនៈជាច្រើនរបស់គណបក្សពលករ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅ បានជំរុញឲ្យសមាជិកសភាជិតមួយភាគបួនអំពាវនាវឲ្យលោក Starmer ចុះចេញ។ គូប្រជែងពីររូប រួមមាន លោក Wes Streeting និងលោក Andy Burnham កំពុងត្រៀមខ្លួនប្រកួតដណ្តើមតំណែងជំនួសលោក។

លោក Lammy បានប្រាប់ទូរទស្សន៍ Sky News ថា «នឹងមិនមានការកំណត់កាលវិភាគសម្រាប់ការចុះចេញពីតំណែងឡើយ»។ លោក Starmer បានថ្លែងដដែលៗថា លោកមានបំណងតស៊ូប្រឆាំងនឹងការប្រកួតប្រជែងដណ្តើមតំណែងណាមួយ។ ការប្រកួតផ្លូវការនឹងចាប់ផ្តើមឡើង ប្រសិនបើសមាជិកសភារូបណាមួយប្រមូលបានការគាំទ្រចំនួន ៨១ នាក់ ស្មើនឹង ២០% នៃសមាជិកសភាគណបក្សពលករ។
