ស្រណោះ! ក្មួយស្រីអាយុ៣ឆ្នាំដេកដីស្លាប់ ម្រាមដៃជាប់ព្រីភ្លើង ពូប្រញាប់ទៅដកខ្សែសង្គ្រោះមិនទាន់

ស្រណោះ! ក្មួយស្រីអាយុ៣ឆ្នាំដេកដីស្លាប់ ម្រាមដៃជាប់ព្រីភ្លើង ពូប្រញាប់ទៅដកខ្សែសង្គ្រោះមិនទាន់

ខេត្តកំពង់ស្ពឺ៖ កុមារីអាយុត្រឹមតែ០៣ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីបានលេងព្រីភ្លើងនៅក្រោមផ្ទះ បណ្ដាលឲ្យឆក់យ៉ាងធ្ងន់ធ្ងរ ខណៈពូបង្កើតរបស់រងគ្រោះប្រញាប់ទៅដកខ្សែភ្លើងចេញឲ្យ តែមិនទាន់ពេលវេលា។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅក្រោមផ្ទះស្ថិតក្នុងភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ សុខ លៀង សៀវ មុី ភេទស្រី អាយុ០៣ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងភូមិឃុំខាងលើ។

រូបភាពសពកុមារី

តាមការបំភ្លឺរបស់ឈ្មោះ ឡោ សំអេន អាយុ៣៦ឆ្នាំ (ត្រូវជាពូបង្កើតកុមារី) បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគាត់កំពុងនៅក្រោមផ្ទះ ស្រាប់តែឃើញក្មួយស្រីដេកលើដី ហើយម្រាមដៃជាប់នឹងព្រីភ្លើង។ គាត់ក៏ប្រញាប់រត់ទៅដកខ្សែភ្លើង ហើយស្រែកហៅសាច់ញាតិយកក្មួយទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ប៉ុន្តែពេលទៅដល់ ក្រុមគ្រូពេទ្យបានប្រាប់ថា កុមារីបានស្លាប់បាត់ទៅហើយ។

លុះដល់ម៉ោង០៣និង០៥នាទីរសៀលថ្ងៃដដែល ដោយមានការចូលរួមពីនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារ បានបញ្ជាក់ថា សពកុមារីពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដ។ ក្រុមគ្រួសារបានទទួលស្គាល់ និងបានយកទៅធ្វើបុណ្យតាមប្រពៃណី៕

administrator

Related Articles