ភ្នំពេញ៖ រថយន្ត Lexus RX350 ពណ៌សមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ បានបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យនរណារងរបួសឡើយ។ ក្រោយកើតហេតុ អ្នកបើកបរបានគេចខ្លួនបាត់ស្រមោលភ្លាមៗ។
