ព្រមាន! ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ២៥% ទៅ ៤៥% នៅភ្នំពេញ និងបណ្តាខេត្ត

ព្រមាន! ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ២៥% ទៅ ៤៥% នៅភ្នំពេញ និងបណ្តាខេត្ត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអាកាសធាតុប្រចាំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា របបខ្យល់មូសុងនិរតីកំពុងបក់បោកខ្លាំងលើតំបន់ឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង និងព្រះរាជាណាចក្រកម្ពុជា។

អាកាសធាតុកម្ពុជា

ស្ថានភាពនេះនឹងបន្តពីថ្ងៃទី១៩ ដល់ទី២១ ខែឧសភា ដោយបែងចែកជា ៣តំបន់សំខាន់ៗ៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះ ២៤°C ទៅ ៣៦°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ល្បឿន ៣ម/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ផ្គររន្ទះគ្របដណ្តប់ ២៥%។

អាកាសធាតុកម្ពុជា

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៤°C ទៅ ៣៦°C។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ផ្គររន្ទះគ្របដណ្តប់ ៤៥%។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៥°C ទៅ ៣៥°C។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ផ្គររន្ទះគ្របដណ្តប់ ៤០%។ រលកសមុទ្រកម្ពស់ ០,៥០ម ទៅ ១,០០ម។

សូមសាធារណជនទទួលជ្រាប និងប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិនេះ។

administrator

Related Articles