រន្ធត់! ទំនុកចិត្តអ្នកប្រើប្រាស់ថៃធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ៤ឆ្នាំ

រន្ធត់! ទំនុកចិត្តអ្នកប្រើប្រាស់ថៃធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ៤ឆ្នាំ

ទំនុកចិត្តអ្នកប្រើប្រាស់ថៃបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅក្នុងខែមេសា ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានទាំងនៅកម្រិតសកល និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Ipsos។

សេដ្ឋកិច្ចថៃធ្លាក់ចុះ

សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃទី១៩ ឧសភា ថាវិបត្តិនេះ កើតចេញពីភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយ តម្លៃជីវភាពឡើងថ្លៃ និងការមិនពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។

លោកស្រី Pimtai Suwannasuk អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ Ipsos ប្រចាំថៃ បានឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តរួមរបស់ថៃបានធ្លាក់ចុះមកត្រឹម ៤៥.៥ ពិន្ទុ ថយចុះ ១០.៩ ពិន្ទុ ដែលជាការធ្លាក់ចុះធំជាងគេលើពិភពលោក និងជាការធ្លាក់ចុះដ៏អាក្រក់បំផុតលំដាប់ទីពីររបស់ថៃ បន្ទាប់ពីវិបត្តិកូវីដ១៩។

ពលរដ្ឋថៃព្រួយបារម្ភ

ការស្ទង់មតិបង្ហាញថា ប្រជាជនថៃ ៧១% យល់ថាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន«អាក្រក់» កើនឡើង ១៧% ក្នុងរយៈពេលតែមួយខែ។ ជាងពាក់កណ្តាលមានការរុញរាក្នុងការចំណាយលើទំនិញថ្លៃៗ ហើយ ៦៦% បានកាត់បន្ថយការចំណាយ។ គួរឱ្យកត់សម្គាល់ សូម្បីតែគ្រួសារមានចំណូលខ្ពស់ក៏ចាប់ផ្តើមបារម្ភខ្លាំងជាងគ្រួសារមានចំណូលមធ្យម និងទាបទៅទៀត។

វិបត្តិសេដ្ឋកិច្ចថៃ

បញ្ហាធំបំផុតដែលប្រជាជនថៃព្រួយបារម្ភនោះគឺ «អំពើពុករលួយ» (៤៩%) ខណៈជាងពាក់កណ្តាលយល់ថាប្រទេសកំពុងដើរទៅរកទិសដៅខុស។ បញ្ហាអតិផរណា ភាពក្រីក្រ ជម្លោះអន្តរជាតិ និងបទល្មើស ក៏ជាក្តីបារម្ភកំពូលផងដែរ។

ប្រែសម្រួល៖ ឈាង

administrator

Related Articles