ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមដានសុខភាពប្អូនស្រី ម៉ូវ សុផាន់ ដោយផ្ទាល់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមដានសុខភាពប្អូនស្រី ម៉ូវ សុផាន់ ដោយផ្ទាល់

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៨ ខែឧសភា បានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានទំនាក់ទំនងជាមួយប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍កន្លងទៅ លោកបានតេទៅសួរសុខទុក្ខអំពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រីផ្ទាល់។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ក្នុងនោះ ប្អូនស្រីបានរៀបរាប់ថា ពីដើមមានអាការៈខ្លះដែរ តែពុំសូវបានចាប់អារម្មណ៍ និងតាមដានដិតដល់ ប៉ុន្តែប្រហែលរយៈពេល២ខែចុងក្រោយនេះ អាការៈមានការវិវត្ត ហើយបន្ទាប់ពីជួបពិនិត្យជាមួយគ្រូពេទ្យ ទើបដឹងច្បាស់ពីស្ថានភាពជំងឺជាក់ស្តែងនាដំណាក់កាលបច្ចុប្បន្ន។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ដូចសម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងទទួលរ៉ាប់រងការព្យាបាលទាំងស្រុងដល់ប្អូនស្រី ហើយលោកផ្ទាល់រួមនឹងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចជួយសម្របសម្រួល និងពិគ្រោះយោបល់ជាបន្តបន្ទាប់លើដំណោះស្រាយនៃការព្យាបាល។ការតាមដានសុខភាព

ដោយ៖ សិលា

administrator

Related Articles