រន្ធត់! អ្នកបើករថភ្លើងថៃជួន«ថ្នាំញៀន»បុករះស្លាប់៨នាក់ របួសជាង៣០នាក់ ស្រវឹងថ្នាំពេលបើកបរ!

រន្ធត់! អ្នកបើករថភ្លើងថៃជួន«ថ្នាំញៀន»បុករះស្លាប់៨នាក់ របួសជាង៣០នាក់ ស្រវឹងថ្នាំពេលបើកបរ!

បាងកក៖ លទ្ធផលតេស្តផ្លូវការពីប៉ូលិសថៃបានបង្ហាញថា អ្នកបើកបររថភ្លើងដែលបង្កគ្រោះថ្នាក់បុករះយ៉ាងរន្ធត់នៅទីក្រុងបាងកកកាលពីល្ងាចថ្ងៃសៅរ៍ មានផ្ទុកសារធាតុញៀនពេលកំពុងបើកបរ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៨នាក់ និងរបួសជាង៣០នាក់។

គ្រោះថ្នាក់រថភ្លើងថៃ

យោងតាមកាសែតខាវស៊ត បុគ្គលិកប្រចាំការនៅរបាំងផ្លូវរថភ្លើងឆ្លងកាត់ក៏ត្រូវបានចោទប្រកាន់ក្នុងករណីនេះដែរ ខណៈកម្លាំងនគរបាលថៃបាននាំខ្លួនបុគ្គលិករូបនោះទៅដោះស្រាយតាមច្បាប់រួចរាល់ហើយ។

ស៊ើបអង្កេតកន្លែងកើតហេតុ

ភស្តុតាងពីប្រអប់ខ្មៅ (Black Box) បានបង្ហាញថា អ្នកបើកបរបានជាន់ហ្វ្រាំងបន្ទាន់ត្រឹមចម្ងាយប្រហែល១០០ម៉ែត្រមុនប៉ះទង្គិច ប៉ុន្តែវាហួសពេលទៅហើយ។ អាជ្ញាធរថៃពន្យល់ថា រថភ្លើងត្រូវការចម្ងាយដកហ្វ្រាំងរហូតដល់២គីឡូម៉ែត្រទើបអាចឈប់បានទាំងស្រុង។

រថភ្លើងបុករះ

គួរបញ្ជាក់ថា ការរកឃើញនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានចុះពិនិត្យកន្លែងកើតហេតុផ្ទាល់ទាំងយប់ និងបញ្ជាឱ្យបើកការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

កន្លែងកើតហេតុ

administrator

Related Articles