ខេត្តកណ្តាល៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០ និង ១០នាទី នៅចំណុចភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ការឃាត់ខ្លួននេះ គឺធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង។
ជនសង្ស័យទាំង ៤នាក់ រួមមាន៖
- យន រុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល វិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)
- ម៉ុង វណ្ណថា ហៅដន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល វិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)
- ហ៊ សៀវវីន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល វិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)
- ឡេង សូយទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល វិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)

វត្ថុតាងចាប់យកបានរួមមាន៖
- សារធាតុញៀនមេតំហ្វេតាមីន (Ice) ចំនួន ៣កញ្ចប់ ទម្ងន់ ០,៥៣ ក្រាម
- ទូរសព្ទដៃចំនួន ២គ្រឿង (ម៉ាក Samsung ១គ្រឿងពណ៌ប្រផេះ និង iPhone ១គ្រឿងពណ៌ស)

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។






