អានុទីន បញ្ជាដាក់រូបខ្លួនក្នុងវិមានរដ្ឋាភិបាល ដោយលេសថាដើម្បីរំដោះគ្រោះ ខណៈនាយករដ្ឋមន្ត្រីថៃកំពុងកាន់តំណែងមិនធ្លាប់មានទង្វើខុសប្រពៃណីនេះពីមុនមក

អានុទីន បញ្ជាដាក់រូបខ្លួនក្នុងវិមានរដ្ឋាភិបាល ដោយលេសថាដើម្បីរំដោះគ្រោះ ខណៈនាយករដ្ឋមន្ត្រីថៃកំពុងកាន់តំណែងមិនធ្លាប់មានទង្វើខុសប្រពៃណីនេះពីមុនមក

ជារឿងដ៏ហួសចិត្តមួយ ដែលលោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃកំពុងកាន់តំណែង បានបញ្ជាឲ្យគេយករូបថតរបស់ខ្លួនទៅតាំងនៅក្នុងសាលនៃវិមានរដ្ឋាភិបាលថៃ (Thai Khu Fah) ដែលទង្វើនេះគឺជាការធ្វើខុសទំនៀមទម្លាប់យ៉ាងធ្ងន់ធ្ងរ។

តាមទំនៀមទម្លាប់ដែលប្រទេសថៃបានអនុវត្តជាច្រើនទសវត្សរ៍មកហើយ មានតែនាយករដ្ឋមន្ត្រីដែលបានចប់អាណត្តិ ឬចុះចេញពីតំណែងប៉ុណ្ណោះ ដែលត្រូវបានគេយករូបថតទៅតាំងនៅ «សាលវិចិត្រសាលរូបភាពនាយករដ្ឋមន្ត្រី» (Hall of Prime Ministers)។

រូបអានុទីន

យ៉ាងណាក៏ដោយ លោក អានុទីន ហាក់មិនខ្វល់ពីប្រពៃណីនេះឡើយ។ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា នាយករដ្ឋមន្ត្រីថៃកំពុងកាន់តំណែងរូបនេះ បែរជាបញ្ជាឲ្យគេយករូបថតខ្លួនទៅតាំងនៅទីនោះដែរ ដោយយកលេសថា ការធ្វើបែបនេះគឺដើម្បី រំដោះគ្រោះ

គួរបញ្ជាក់ថា ចាប់តាំងពីការចូលកាន់តំណែងរបស់លោក អានុទីន មក ប្រទេសថៃតែងតែជួបប្រទះនូវរឿងចង្រៃៗមិនចេះចប់ ជាពិសេសគ្រោះធម្មជាតិផ្សេងៗដូចជា ព្យុះ ទឹកជំនន់ និងការរញ្ជួយដីជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ថៃក៏ត្រូវជួបហេតុការណ៍អាក្រក់ៗជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងចុងក្រោយបំផុតនេះ មានសោកនាដកម្មរថភ្លើងបុករថយន្តក្រុង ដែលបណ្តាលឲ្យមនុស្សចំនួន ៨នាក់បាត់បង់ជីវិត និងជាង ៣០នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles