ស្អប់ខ្ពើមសាសនា​! ក្មេងទំនើង២នាក់​ បាញ់សម្លាប់មនុស្ស៣នាក់​ក្នុងវិហារឥស្លាម ហើយធ្វើអត្តឃាតខ្លួនឯង​​

ស្អប់ខ្ពើមសាសនា​! ក្មេងទំនើង២នាក់​ បាញ់សម្លាប់មនុស្ស៣នាក់​ក្នុងវិហារឥស្លាម ហើយធ្វើអត្តឃាតខ្លួនឯង​​

សហរដ្ឋអាមេរិក ៖ អំពើហិង្សាដោយអាវុធបានកើតឡើងជាថ្មីទៀតនៅសហរដ្ឋអាមេរិក បន្ទាប់ពីមនុស្សចំនួន ៣នាក់ត្រូវបានគេបាញ់សម្លាប់ កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងការវាយប្រហារមួយប្រឆាំងនឹងវិហារឥស្លាមមួយកន្លែងនៅរដ្ឋកាលីហ្វ័រញ៉ា។

រូបភាពព្រឹត្តិការណ៍

ខ្មាន់កាំភ្លើងទាំងពីរនាក់ ដែលជាក្មេងជំទង់ បានបាញ់សម្លាប់ខ្លួនឯង មុនពេលប៉ូលិសមកដល់។ ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់មានអាយុ ១៧ឆ្នាំ និងម្នាក់ទៀតមានអាយុ ១៨ឆ្នាំ។ ការបាញ់ប្រហារនេះ តាមប៉ូលិសបញ្ជាក់ថា ហាក់មកពីការប្រកាន់គំនិតស្អប់ខ្ពើមសាសនាឥស្លាម។

រូបភាពព្រឹត្តិការណ៍

ខ្មាន់កាំភ្លើងទាំងពីរនាក់បានចូលមកក្នុងមជ្ឈមណ្ឌលឥស្លាមសាន់ឌីយេហ្គោ ដែលជាកន្លែងមានវិហារឥស្លាមធំជាងគេនៃទីក្រុងដែលមានប្រជាជន ១,៤លាននាក់ ព្រមទាំងសាលារៀនមួយសម្រាប់កុមារ។ ពួកគេបានបាញ់សម្លាប់មនុស្សចំនួន ៣នាក់ នៅក្នុងវិហារនោះ ហើយក្រោយមកគេរកឃើញសាកសពពួកគេស្លាប់នៅក្នុងរថយន្តមួយគ្រឿង ក្បែរទីតាំងសាសនានោះ។

ប្រមុខប៉ូលិសក្រុងសាន់ឌីយេហ្គោ លោក ស្កុតវ៉ាហ៊ី បានថ្លែងថា មកដល់ដំណាក់កាលនេះ វាហាក់ដូចជាជនសង្ស័យទាំងពីរនាក់ស្លាប់ដោយសាររបួសធ្ងន់ក្រោយការបាញ់ប៉ងសម្លាប់ខ្លួនឯង។ មូលហេតុនៃអំពើរបស់ពួកគេនៅមិនទាន់បំភ្លឺនៅឡើយទេ តែប៉ូលិសសន្និដ្ឋានថាវាកើតចេញពីគំនិតប្រឆាំងសាសនាឥស្លាម។ រឿងនេះបានធ្វើឲ្យសហគមន៍ឥស្លាមនៅអាមេរិកមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខនៃកន្លែងគោរពបូជារបស់ពួកគេ។

administrator

Related Articles