សោកនាដកម្ម! ក្រុមជនសង្ស័យបាញ់ប្រហារវិហារអ៊ីស្លាមក្នុងកាលីហ្វ័រញ៉ា ស្លាប់៥នាក់ រួមទាំងឆ្មាំវីរៈបុរស

សោកនាដកម្ម! ក្រុមជនសង្ស័យបាញ់ប្រហារវិហារអ៊ីស្លាមក្នុងកាលីហ្វ័រញ៉ា ស្លាប់៥នាក់ រួមទាំងឆ្មាំវីរៈបុរស

កាលីហ្វ័រញ៉ា៖ ក្រុមជនសង្ស័យពីរនាក់បានបើកការបាញ់ប្រហារយ៉ាងឃោរឃៅនៅមុខវិហារអ៊ីស្លាមដ៏ធំបំផុតនៅក្រុងសាន់ឌីអាហ្គោ កាលពីថ្ងៃទី១៨ ខែឧសភា ដែលបណ្តាលឲ្យមនុស្សស្លាប់សរុបចំនួន៥នាក់ រួមទាំងជនសង្ស័យទាំងពីរផងដែរ។

មន្ត្រីប៉ូលិសបានទទួលរបាយការណ៍ពីការបាញ់ប្រហារនៅមជ្ឈមណ្ឌលអ៊ីស្លាមសានឌីអាហ្គោ ហើយបានមកដល់កន្លែងកើតហេតុក្នុងរយៈពេលត្រឹមតែ៤នាទីប៉ុណ្ណោះ ដោយឮសំឡេងកាំភ្លើងជាច្រើនគ្រាប់បន្តបន្ទាប់។

ក្រោយមក ប៉ូលិសបានរកឃើញជនសង្ស័យទាំងពីរនាក់ស្ថិតក្នុងរថយន្តនៅតាមផ្លូវក្បែរវិហារអ៊ីស្លាម ហើយនៅពេលមន្ត្រីចូលទៅជិត ឃើញថាពួកគេបានធ្វើអត្តឃាតខ្លួនឯងរួចហើយ។ ការវាយប្រហារនេះបានឆក់យកជីវិតមនុស្ស៣នាក់នៅក្នុងវិហារ រួមទាំងឆ្មាំសន្តិសុខម្នាក់ ដែលប៉ូលិសសរសើរថាជាអ្នកមានវីរភាពក្នុងការទប់ស្កាត់ការស្លាប់ដ៏ច្រើនជាងនេះ។

ករណីនេះកំពុងត្រូវបានស៊ើបអង្កេតជាឧក្រិដ្ឋកម្មស្អប់ខ្ពើម (Hate Crime)។ គួរឲ្យដឹងថា កាលពីមុនការវាយប្រហារបន្តិច ម្តាយរបស់ជនសង្ស័យម្នាក់បានទូរស័ព្ទទៅប៉ូលិសប្តឹងថាកូនប្រុសរបស់គាត់បានលួចកាំភ្លើង៣ដើមពីផ្ទះ និងបានបន្សល់ទុកកំណត់ត្រាស្អប់ខ្ពើមដែលបង្ហាញពីមោទនភាពជាតិសាសន៍។

គួររំលឹកថា មជ្ឈមណ្ឌលអ៊ីស្លាមសានឌីអាហ្គោ ក៏ជាទីតាំងនៃសាលាអាល់រ៉ាស៊ីដផងដែរ ដែលបង្រៀនភាសាអារ៉ាប់ និងការសិក្សាអំពីសាសនាអ៊ីស្លាម។ ជាសំណាងល្អ សិស្សានុសិស្សទាំងអស់នៅក្នុងសាលាមានសុវត្ថិភាពក្នុងពេលកើតហេតុ។

administrator

Related Articles