អ៊ីស្រាអែលត្រៀមស្ទាក់ចាប់កងនាវាជំនួយអន្តរជាតិឆ្ពោះទៅហ្គាហ្សា

អ៊ីស្រាអែលត្រៀមស្ទាក់ចាប់កងនាវាជំនួយអន្តរជាតិឆ្ពោះទៅហ្គាហ្សា

កងទ័ពជើងទឹកអ៊ីស្រាអែលកំពុងត្រៀមរៀបចំស្ទាក់ចាប់ និងរឹបអូសទូករបស់កងនាវាផ្តល់ជំនួយអន្តរជាតិ Global Sumud Flotilla ដែលប៉ុនប៉ងបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលឆ្ពោះទៅតំបន់ហ្គាហ្សា ក្នុងដែនទឹកអន្តរជាតិនៃសមុទ្រមេឌីទែរ៉ាណេ។

រូបភាពព័ត៌មាន

កាសែតអ៊ីស្រាអែល Maariv ដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណនៅថ្ងៃចន្ទបានផ្សាយថា កងទ័ពជើងទឹកអ៊ីស្រាអែលកំពុងរៀបចំបញ្ឈប់សកម្មភាពទូករបស់កងនាវានេះ ដែលធ្វើដំណើរចេញពីប្រទេសតួកគី ឆ្ពោះទៅកាន់តំបន់ហ្គាហ្សា។

ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពជើងទឹកអ៊ីស្រាអែលនឹងស្ទាក់ចាប់ទូកទាំងនោះក្នុងដែនទឹកអន្តរជាតិ មុនពេលពួកគេទៅដល់ដែនទឹកប៉ាឡេស្ទីន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល KAN នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងធ្វើកិច្ចប្រជុំសន្តិសុខដើម្បីអនុម័តការរឹបអូសកងនាវានេះ។

រូបភាពព័ត៌មាន

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចោទប្រកាន់តាំងពីឆ្នាំ២០២៤ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជាង ៧២,០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

កងនាវានេះ មានទូកអមចំនួន ៥៤គ្រឿង បានចេញដំណើរកាលពីថ្ងៃព្រហស្បតិ៍ពីទីក្រុង Marmaris នៃប្រទេសតួកគី ដើម្បីបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលឆ្ពោះទៅតំបន់ហ្គាហ្សា។

រូបភាពព័ត៌មាន

administrator

Related Articles