អាកាសធាតុថ្ងៃនេះ៖ ខេត្តមាត់សមុទ្រចំនួន៥ និងបូកគោ ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរហូតដល់ ៤០%

អាកាសធាតុថ្ងៃនេះ៖ ខេត្តមាត់សមុទ្រចំនួន៥ និងបូកគោ ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរហូតដល់ ៤០%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងជាថ្មីស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ខណៈដែលរបបខ្យល់មូសុងនិរតីកំពុងបក់មកលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងផ្ទៃប្រទេសកម្ពុជាទាំងមូល។

អាកាសធាតុកម្ពុជា

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មានការប្រែប្រួលគួរឱ្យកត់សម្គាល់តាមតំបន់នីមួយៗ។

១. តំបន់វាលទំនាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។

អាកាសធាតុកម្ពុជា

២. តំបន់ខ្ពង់រាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣០%។

៣. តំបន់មាត់សមុទ្រ

សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៥°C។ ខ្យល់បក់ពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០%។អាកាសធាតុកម្ពុជា

ចំណែករលកសមុទ្រវិញ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ។ សូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុដោយសារអាកាសធាតុប្រែប្រួលនេះ។

ដោយ៖ តារា

administrator

Related Articles