សោកនាដកម្ម! យុវជនបាត់ដំបងស្លាប់ពុលពងគីង្គក់ ក្រោយចាប់មកធ្វើឆាក្ដៅហូប

សោកនាដកម្ម! យុវជនបាត់ដំបងស្លាប់ពុលពងគីង្គក់ ក្រោយចាប់មកធ្វើឆាក្ដៅហូប

ខេត្តបាត់ដំបង៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ ក្រោយពីមានអាការៈក្អូតចង្អោរធ្ងន់ធ្ងរ ប៉ុន្មានម៉ោងក្រោយពីបានហូបសត្វគីង្គក់ដែលខ្លួនចាប់យកមកធ្វើម្ហូបឆាក្ដៅហូបកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

រូបភាពព័ត៌មាន

របាយការណ៍ពីមន្ត្រីប៉ុស្ដិ៍រដ្ឋាលឃុំសន្តិភាពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុន ផានិត ហៅតួ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ មុនពេលកើតហេតុ គេឃើញរងគ្រោះបានដើរចាប់សត្វគីង្គក់យកមកធ្វើម្ហូបឆាក្ដៅ។ លុះហូបរួចបានបន្តិច ក៏ចាប់ផ្ដើមមានអាការៈមិនស្រួលក្នុងខ្លួន ហើយក្អួតចង្អោរកាន់តែខ្លាំងឡើងៗ។

រូបភាពព័ត៌មាន

ក្រុមគ្រួសារបានព្យាយាមដឹកជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុ ទាំងក្រុមគ្រួសារ ទាំងសមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា រងគ្រោះអាចស្លាប់ដោយសារ «ពុលពងសត្វគីង្គក់»

រូបភាពព័ត៌មាន
រូបភាពព័ត៌មាន

administrator

Related Articles