នៅថ្ងៃពុធ ទី២០ ខែឧសភានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង កំពុងដឹកនាំកិច្ចពិភាក្សាទ្វេភាគី និងបញ្ហាសកលលោកនៅទីក្រុងប៉េកាំង។ លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានឱ្យដឹងថា ប្រទេសទាំងពីរមានគម្រោងចុះហត្ថលេខាលើឯកសារប្រហែល ៤០ ក្នុងនោះ ២១ នឹងត្រូវចុះនៅចំពោះមុខមេដឹកនាំទាំងពីរ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលខួបលើកទី២៥ នៃសន្ធិសញ្ញាទ្វេភាគីរុស្ស៊ី-ចិន និងខួបលើកទី៣០ នៃភាពជាដៃគូយុទ្ធសាស្ត្រសតវត្សរ៍ទី២១។ លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំងនៅអាធ្រាត្រថ្ងៃអង្គារ ខណៈដំណើរទស្សនកិច្ចនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈតែនៅពេលលោក ដូណាល់ ត្រាំ ហៀបបញ្ចប់បេសកកម្មនៅប៉េកាំងកាលពីសប្តាហ៍មុន។
