មន្ត្រីអាមេរិកបញ្ជាក់៖ អ៊ីរ៉ង់បានគូសផែនទីវាយប្រហារយន្តហោះអាមេរិករួចហើយ បើត្រាំហ៊ានផ្តើមសង្រ្គាមជាថ្មី

មន្ត្រីអាមេរិកបញ្ជាក់៖ អ៊ីរ៉ង់បានគូសផែនទីវាយប្រហារយន្តហោះអាមេរិករួចហើយ បើត្រាំហ៊ានផ្តើមសង្រ្គាមជាថ្មី

ទីក្រុងវ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកម្នាក់បានបង្ហើបថា មេបញ្ជាការយោធាអ៊ីរ៉ង់ប្រហែលជាបានគូសវាសផែនទីគំរូហោះហើររបស់យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើដែនអាកាសរួចអស់ទៅហើយ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តចាប់ផ្តើមសង្រ្គាមសារជាថ្មីឡើងវិញលើអ៊ីរ៉ង់។ នេះបើយោងតាមកាសែត The New York Times ចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ស្ថានភាពដែនអាកាសរបស់អ៊ីរ៉ង់ទំនងជាសមាសធាតុសំខាន់មួយ ខណៈលោក ត្រាំ កំពុងថ្លឹងថ្លែងថាតើត្រូវបន្តការវាយប្រហារលើអ៊ីរ៉ង់ឬអត់។ លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងកំណត់ឱ្យបន្តវាយប្រហារអ៊ីរ៉ង់នៅថ្ងៃអង្គារ ប៉ុន្តែការសម្រេចចិត្តនេះត្រូវបានផ្អាកទៅវិញសិន ដោយសារតែមានការអំពាវនាវពីប្រទេសក្នុងតំបន់ ដូចជា អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម។

image

លោក ត្រាំ បានថ្លែងថា៖ «យើងកំពុងត្រៀមខ្លួនវាយប្រហារដ៏ធំមួយនៅថ្ងៃស្អែក ហើយខ្ញុំពន្យារពេលមួយរយៈសិន សង្ឃឹមថាប្រហែលជារៀងរហូត ប៉ុន្តែប្រហែលជារយៈខ្លីប៉ុណ្ណោះ ពីព្រោះយើងបានពិភាក្សាគ្នាជាមួយអ៊ីរ៉ង់ យើងនឹងរង់ចាំមើលថាតើនឹងបានលទ្ធផលអ្វីខ្លះ»។

មិនតែប៉ុណ្ណោះ លោក ត្រាំ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth អះអាងម្តងហើយម្តងទៀតថា យោធាអ៊ីរ៉ង់កំពុងចុះខ្សោយ និងគ្មានការការពារផ្លូវអាកាសទេ ខណៈសហរដ្ឋអាមេរិកអាចធ្វើការហោះហើរក្នុងដែនអាកាសអ៊ីរ៉ង់ដោយសេរី។ ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃមុនពេលឈានដល់បទឈប់បាញ់ដ៏ផុយស្រួយ អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15E Strike Eagle របស់អាមេរិក បង្កឱ្យមានប្រតិបត្តិការសង្គ្រោះដ៏ធំមួយ។

មន្ត្រីអាមេរិកបានប្រាប់ The New York Times ថា ការបាញ់ទម្លាក់យន្តហោះ F-15E គឺជាសញ្ញាបង្ហាញថា គំរូហោះហើររបស់សហរដ្ឋអាមេរិកកាន់តែអាចទស្សន៍ទាយបានលើសមត្ថភាពអ៊ីរ៉ង់។ កាលពីខែមីនា យន្តហោះចម្បាំង F-35 របស់អាមេរិកមួយគ្រឿងត្រូវបានខូចខាត និងបាត់បង់ដ្រូន MQ-9 Reaper យ៉ាងហោចណាស់ ១៦គ្រឿងនៅលើទឹកដីអ៊ីរ៉ង់ផងដែរ។

administrator

Related Articles